សេចក្តីណែនាំ CAMBODIASHIP

ឡូជីស្ទិក ត្រូវបានចាត់ទុកថាជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិទាំងអស់នៅលើពិភពលោក។ បច្ចុប្បន្ន សហគ្រាសដឹកជញ្ចូនពហុជាតិមួយចំនួនកំពុងពង្រីកចំណែកទីផ្សាររបស់ពួកគេយ៉ាងឆាប់រហ័ស ជាពិសេសនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ នៅកម្ពុជា ទីផ្សារលក់រាយបានចាប់ផ្តើមមានសកម្មភាពបន្តិចម្តងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងនេះ។ ការបង្កើតវេបសាយពាណិជ្ជកម្មអេឡិចត្រូនិចនិងហាងលក់តាមអនឡាញកំពុងកើតឡើងក្នុងអត្រាថេរនៃកំណើន។

ក៏ប៉ុន្តែ ប្រព័ន្ធឡូជីស្ទិចរបស់កម្ពុជាមិនទាន់គ្រប់គ្រាន់ក្នុងការបំពេញតាមតម្រូវការ និងសក្តានុពលអភិវឌ្ឍន៍របស់ប្រទេសជាតិទេ។ ដោយដឹងពីតម្រូវការកើនឡើងនៃការដឹកជញ្ជូនប្រចាំថ្ងៃ ខេមបូឌាស៊ីប បានបង្កើតចេញពីកិច្ចសហប្រតិបត្តិការក្រុមហ៊ុនឈានមុខគេចំនួនពីរក្នុងវិស័យឡូជីស្ទិក៖ TIN TOC- ជាក្រុមហ៊ុនដឹកជញ្ជូនជំនាញបានដំណើរការជាង ៥ឆ្នាំ វេទិកាបច្ចេកវិទ្យាទំនើប និង Mekong Logistics – កក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនល្បឿនលឿននៅកម្ពុជា។ ជាមួយនឹងគុណសម្បត្តិនៃអាជីវកម្មនីមួយៗ ភាពសមស្របនៃវប្បធម៌សាជីវកម្មរបស់ភាគីទាំងពីរយើងខ្ញុំបានសំរេចចិត្តបង្កើតក្រុមហ៊ុនរួមគ្នាមួយដែលមានឈ្មោះថា CambodiaShip ។ កិច្ចសហប្រតិបត្តិការនេះបាននាំមកភាពល្អប្រសើរ និងការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់ក្រុមហ៊ុនទាំងពីរ ដើម្បីឱ្យក្លាយជាក្រុមហ៊ុនមួយមានសេវាកម្មដឹកជញ្ជូនល្អបំផុតនៅកម្ពុជានាពេលបច្ចុប្បន្ន។ ខេមបូឌាស៊ីបជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាក្មដឹកជញ្ជូនពាណិជ្ជកម្មអេឡិកត្រូនិកនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីដំណើតការបាន ២ឆ្នាំ ខេមបូឌាស៊ីប បានដឹកជញ្ជូនរាប់លានបុងទំនិញ ទទួលបានការជឿប្រើប្រាស់ពីអតិថិជនជាង ១០០០នាក់ ក្រុមហ៊ុនបានឈានដល់ចំណាត់ថ្នាក់ទី៣ ក្នុងវិស័យដឹកជញ្ជូនក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ខេមបូឌាស៊ីប មានមោទនភាពដែលបានក្លាយជាក្រុមហ៊ុនដឹកជញ្ជូនលំដាប់លេខ១ ពីប្រទេសវៀតណាមមកប្រទេសកម្ពុជា ដោយសារស្ថេរភាពនៃប្រតិបត្តិការទាំងពេលវេលាស្ទះចារាចរណ៍និងមិនស្ទះ។ ដោយមានបច្ចេកវិទ្យាគ្រប់គ្រងដំណើរការទំនើបស្តង់ដារអន្តរជាតិ យើងខ្ញុំមានបំណងនាំមកនូវ សេវាកម្មដឹកជញជូនល្អប្រសើរជាងគេ និងធានាថាបុងទំនិញរបស់អតិថិជន នឹងត្រូវបានរក្សាទុកនៅលើប្រព័ន្ធស្តុកវៃឆ្លាត សុវត្ថិភាពនិងមានភាពសំងាត់។

ខេមបូឌាស៊ីប តែងតែព្យាយាមផ្តោតលើគុណតម្លៃស្នូលសំខាន់ៗដូចជា៖ សេវាកម្មដឹកជញ្ជូនទំនើបនិងមានប្រសិទ្ធភាព; ឥរិយាបបម្រើសេវាកម្មរហ័សរហួននិងរាក់ទាក់។ ផ្អែកលើទស្សនវិជ្ជាអាជីវកម្ម គឺផ្តល់នូវសេវាកម្មប្រកបដោយគុណភាពលើសពីការរំពឹងទុករបស់អតិថិជន ខេមបូឌាស៊ីប ជឿជាក់ថា យើងខ្ញុំមិនយូរមិនឆាប់នឹងក្លាយជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនឈានមុខគេសម្រាប់ប្រជាជនខ្មែរ និងអមដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ ការខិតខំប្រឹងប្រែងឈប់ឈរដើម្បីបំពេញបេសកកម្ម “ដឹកនាំពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជាឱ្យល្អប្រសើរឡើង / Make Cambodia e-Commerce better” ។

បេសកម្ម – គោលដៅ

បេសកម្

ដើម្បីក្លាយជាអ្នកដឹកនាំទីផ្សារក្នុងការចែកចាយព្រំដែនឆ្លងកាត់ប្រទេសកម្ពុជានៅឆ្នាំ ២០២១ ។

គោលដៅ

ដំណោះស្រាយថ្មីទាំងស្រុងសម្រាប់ការអភិវឌ្ឍប្រជាជនកម្ពុជា និងប្រទេសកម្ពុជាទាំងមូល។

តម្លៃស្នូល

សេវាកម្ម : ប្តេជ្ញា – ទាន់សម័យ

ឥរិយាបថបំរើអតិថិជន :
រហ័ស – រួសរាយរាក់ទាក់

ព័ត៍មាន-។