សេចក្តីជូនដំណឹងឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

25/01/2021

ក្រុមហ៊ុន Cambodiaship យើងខ្ញុំសូមជូនដំណឹង ដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុននឹងធ្វើការឈប់សម្រាកក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ គិតចាប់ពីថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង 13.00pm រហូតដល់ថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩​។

  នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុននឹងចាប់ផ្តើមដំណើរការងារជាធម្មតាវិញ។

នៅថ្ងៃ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវចំថ្ងៃឈប់សម្រាក គឺថ្ងៃទិវាប្រកាសរដ្ឋធម្មនុញ្ញ ប៉ុន្តែក្រុមហ៊ុន Cambodiaship របស់យើងខ្ញុំ នៅតែដំណើរការងារជាធម្មតា ដូច្នេះក្រុមហ៊ុន Cambodiaship សូមជូនដំណឹងដល់អតិថិជនទាំងអស់ឱ្យបានជ្រាបជាព័ត៌មាន។

នៅថ្ងៃ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុន Cambodiaship នឹងធ្វើការទូទាត់លុយជូនដល់បណ្តារ Shop Online ទាំងអស់ ដូច្នេះក្រុមហ៊ុនសូមជូនជាដំណឺងដល់ Shop Online ទាំងអស់ជ្រាបជាព័ត៌មាន។

ជាទីបញ្ចប់នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុន Cambodiaship សូមប្រសិទ្ធពរជ័យវិបុលសុខគ្រាប់ប្រការចូរកើតមានដល់អតិថិជនទាំងអស់ ឱ្យជួបប្រទះនូវតែសេចក្តីសុខ សេចក្តីចំរើន និងប្រកបនូវពុទ្ធពរទាំងឡាយបួនប្រការ គឺ អាយុ  វណ្ណៈ  សុខៈ  និងពលៈ  កុំបីឃ្លៀងឃ្លាតឡើយ៕

22